ប្រវត្តិរូបរបស់ លោកឧកញ៉ាបណ្ឌិត គាង សេង (លោកបណ្ឌិត ណូនី)

keang seng

លោក​ឧក​ញ៉ា​បណ្ឌិត​ គាង សេង ស្ថាប​និក​មជ្ឈ​មណ្ឌល​បង្កើន​ផា​សុក​ភាព​នៅ​កម្ពុជា​ និង ជា​​ប្រធាន​​ស្ថាប​និក​​ផា​សុក​​ភាព​​នៅ​​កម្ពុជា​ ព្រម​ទាំង​​ជា​​អគ្គ​នាយក​ ក្រុម​ហ៊ុន​ គាង សេង ស៊ីុមន អីុន​ធើ​ណេ​សិន​ណល ក្រុមហ៊ុន ទឹក ញ ទេព ។

លោក​ឧក​ញ៉ា​បណ្ឌិត គាង សេង កើត​ថ្ងៃ​ពុធ ១១​រោច ខែ​កត្តិក ឆ្នាំ​ឆ្លូវ បញ្ច​ស័ក ព.ស ២៥១៦ នៅ​ភូមិ​វត្ត​កណ្តាល​ ឃុំ​ស្វាយ​ប៉ោរ​ ស្រុក​សង្កែ​​ ខេត្ត​បាត់​ដំបង។ លោក​បាន​រៀប​ការ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​១៩៩៥ ជា​មួយ​កញ្ញា​ ទុយ​ ស៊ីមន កើត​ថ្ងៃ​អង្គារ៍ ០៦រោច ខែ​កត្តិក ឆ្នាំមមី សំរិទ្ធិស័ក ព.ស ២៥២២ កើតនៅភូមិម៉រ ឃុំមេទឹក ស្រុកបាកាន​ ខេត្តពោធិសាត់។ រហូតដល់ពេលនេះ លោកមានបុត្រា ០៤នាក់ និងបុត្រី០១នាក់។ លោក​ឧកញ៉ា​បណ្ឌិត មានឪពុកនាម កាំង កុកថៃ កើតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគន៍ ខេត្តសៀមរាប (១៩៤១-១៩៧៧) ម្តាយនាម ឈុន ខេង កើតនៅប្រទេសចិន (១៩៤៥-២០១៥) មានបងប្អូនប្រុស ០៤នាក់ និងស្រីចំនួន​ ០៣នាក់ លោកជាកូនប្រុសទី ០៤។

ក្នុង​ជីវិត​ដ៏​សាមញ្ញ​តាំង​ពី​ក្មេង​វ័យ​របស់​លោក​ លោក​បាន​បំពេញ​កត្តាញូ​ជូន​មាតា​គួរ​ជា​ទី​គាប់​ចិត្ត។ លោក​បាន​បញ្ចប់កាសិក្សាមធ្យមសិក្សាបត្រភាគពីរ នៅឆ្នាំ១៩៩០ នៅស្រុកកំណើតឯខេត្តបាត់ដំបង។ នៅឆ្នាំ១៩៩១ លោកបានបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកទេសកសិកម្មចំការដូង (បច្ចុប្បន្នជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម) ផ្នែកជលផល ជំនាន់ទី៧ នៅភ្នំពេញ។ បន្ទាប់ពីចប់បរិញ្ញាបត្រមក លោកគ្មានឱកាសវិលទៅស្រុកំណើតវិញទេ ព្រោះលោកមានបំណងចង់បន្តកាសិក្សារហូតដល់ថ្នាក់បណ្ឌិតដូចការប្តេជ្ញាចិត្តរបស់លោក។ ដើម្បីបានបន្តការ​សិក្សា នៅឆ្នាំ១៩៩៦ ក្រោយពីចប់បរិញ្ញាបត្រ លោកបានចូលបម្រើការងារនៅនាយកដ្ឋានជលផល (បច្ចុប្បន្ន រដ្ឋបាលជលផល) ជាមួយកម្មវិធីវារីវប្បកម្មរបស់វិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី នៅកម្ពុជា។ នៅឆ្នាំ២០០០ ដូចការ​គ្រោង​ទុក លោកត្រូវបានស្ថាបននេះ បញ្ជូនឲ្យទៅបន្តការសិក្សា នៅវិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី ដែលមានទីតាំងនៅ ទីក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ២០០២ លោកបានបន្តការងារនៅកន្លែងចាស់ និងបានបំពេញការងារជាច្រើនទៀតជាមួយអង្គការអភិវឌ្ឍន៍សហប្រជាជាតិ រហូតដល់ឆ្នាំ២០១០ ក្រោមកា​រ​ចង្អុល​បង្ហាញ ពីលោកសាស្ត្រាចារ្យបណ្ឌិត P.I Peter-ស្ថាបនិកផាសុកភាពពិភពលោក ទើបលោក​សម្រេច​ចិត្តផ្លាស់ប្តូរ​ការ​ងារ​ជាអ្នកជំនួញ ដែលមានភក្តីភាពជាមួយការបង្កើនផាសុកភាពដល់មនុស្សជាតិ។ ជាមួយនឹងការធ្វើជំនួញ​នេះ លោកក៏មិនភ្លេចបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់បណ្ឌិត(បណ្ឌិតផាសុកភាព)​នៅឆ្នាំ២០១១ នៅកូឡំបូ ផង​ដែរ។ មិនត្រឹមតែរៀនសូតផ្នែកជំនាញវិទ្យាសាស្រ្ត និងសុខភាពទេ លោកឧកញ៉ាបណ្ឌិត គាង សេង បានសិក្សាអំពី តួនាទី និងក្រមសីលធម៌អាចារ្យខ្មែរ បន្ថែមទៀត​ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់ខ្មែរថែមទៀតផង។

តាំងពីឆ្នាំ២០១០រហូតដល់ពេលនេះ លោកទទួលបាននូវការប្រោសប្រទានងាជាឧកញ៉ា និងជា គ្រឿងឥស្ស​រិយ​យសនៃ ព្រះ​រាជា​ណា​ចក្រកម្ពុជា សំខាន់ៗ​ជាច្រើន រហូតដល់គ្រឿងឥស្សរិយយសថ្នាក់ មហាសេរីវឌ្ឍន៍ និង ជាតូប​ការ ក្នុងឆ្នាំ២០១៥ និង២០១៦ ថ្មីៗនេះ។ ខាងក្រោមនេះជាប្រវត្តិការងារ និងស្នាដៃក្នុងការតែងនិពន្ធរបស់​លោក។

ប្រវត្តិ ការងារ

  • មិថុនា ២០១០ – បច្ចុប្បន្នអគ្គ​នាយក ក្រុមហ៊ុន គាង សេង ​ស៊ី​មន​អីុន​ធើ​ណេ​សិន​ណល​ អាគារ​លេខ ៥៩៨ មហា​វិថី​កង​យោធ​ពល​ខេម​រភូមិន្ទ (ផ្លូវលេខ២៧១) សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
  • តុលា ២០១២​ – បច្ចុប្បន្នអគ្គនាយក វិទ្យុផាសុកភាព FM89.70MHz ទូទាំងប្រទេសជាមួយប្រេកង់​ដូចគ្នា (អនុស្ថានីយ៍ ២០ដទៃទៀត)។
  • វិច្ឆិកា ២០០៩ – ឧសភា ២០១០ប្រធាន ក្រុមហ៊ុន ស្រ៊ីអាហ្គាស្ទីយ៉ាឌីវ៉ាញណូនីហ្វេមីលី ភូមិគ្រឹសលេខ៤៤ ផ្លូវ២៤BTZ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
  • កក្កដា ២០០៨ – តុលា ២០០៩ប្រធាននាយកដ្ឋាន សម្របសម្រួលគម្រោងផែនសេដ្ឋកិច្ច នៃអាជ្ញាធរអាងទន្លេសាប ទីស្តីការគណៈរដ្ឋមន្ត្រី ភ្នំពេញ កម្ពុជា ។
  • មិនា ២០០៨ – កុម្ភៈ ២០១០ប្រធានគម្រោងថ្នាក់ជាតិ គម្រោងពង្រឹងសមត្ថភាព និង បញ្រ្ជាបការគ្រប់គ្រងដីធ្លីដោយចីរភាពនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ កម្ពុជា ។
  • មិថុនា ២០០៧ – កក្កដា ២០០៧ទីប្រឹក្សាគម្រោង អង្គការអភិវឌ្ឍន៍សហប្រជាជាតិ ភ្នំពេញ កម្ពុជា។
  • សីហា ២០០៦ – មេសា ២០០៧អ្នកសម្របសម្រួល គម្រោង គ្រប់គ្រងតំបន់ជួរភ្នំក្រវ៉ាញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ កម្ពុជា ។
  • មីនា ២០០៦ – មិថុនា២០០៨ប្រធានការិយាល័យ ព័ត៌មាន និងផ្ទេរបច្ចកវិជ្ជា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាបកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ កម្ពុជា ។
  • កុម្ភៈ ២០០៥ – តុលា ២០០៦ប្រធានគម្រោងថ្នាក់ជាតិ គម្រោង ពង្រឹងសមត្ថភាពដើម្បីអភិវឌ្ឍន៍ បឹងទន្លេសាបដោយចីរភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ កម្ពុជា ។
  • មករា ២០០៦ – មិថុនា ២០០៦ទីប្រឹក្សាអន្តរជាតិ គម្រោងអភិវឌ្ឍន៍ទន្លេមេគង្គដោយចីភាព វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាបកម្ពុជា ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ កម្ពុជា ។
  • តុលា ២០០៤ – មិនា ២០០៥អ្នកជំនាញការអន្តរជាតិ ខាងធនធានធម្មជាតិ គម្រោង សក្តានុពល ភាព សម្រាប់កាត់បន្ថយភាពក្រីក្រតាមរយៈឧស្សាហកម្មព្រៃឈើ ធនាគារអភិវឌ្ឍន៍អាស៊ី និង អង្គការស្បៀងអាហារពិភពលោក ទីក្រុងម៉ានីល ប្រទេសភីលីពីន ។
  • មិនា ២០០៤ – ធ្នូ ២០០៤ប្រធានក្រុមការងារ ការរុករកជម្លោះក្នុងសហគមន៍នេសាទ ដើម្បីដោះដ្រាយជម្លោះដោយសន្តិវិធី នៅតំបន់អាស៊ីអាគ្នេយ៍ មជ្ឈមណ្ឌល ត្រីពិភពលោក ទីក្រុមប៉េណាំង ប្រទេសម៉ាឡេស៊ី ។
  • មិនា ២០០៤ – ឧសភា ២០០៤ទីប្រឹក្សា គម្រោងអភិវឌ្ឍន៍ជីវភាពប្រជាជន តាមរយៈការវេចខ្ចប់ ផលិតផលនេសាទនៅកម្ពុជា រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ កម្ពុជា ។
  • តុលា ២០០២ – វិច្ឆិកា ២០០៣ : អ្នកជំនាញថ្នាក់ជាតិ គម្រោងសម្របសម្រួលជំនួយ នៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ភ្នំពេញ កម្ពុជា ។
  • មករា ២០០២ – កញ្ញា ២០០២ជំនាញការជាតិ ការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាបដោយមានការចូលរួម អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំខេត្តសៀមរាប កម្ពុជា ។
  • មករា ២០០០ – ធ្នូ ២០០០ជំនាញការជាតិ គ្រប់គ្រង និង អភិវឌ្ឍន៍ធនធានវារីជាតិ នៃកម្មវិធី វារីវប្បកម្ម របស់វិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី នាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ កម្ពុជា ។
  • មករា ១៩៩៨ – ធ្នូ ១៩៩៩ប្រធានកម្មវិធីនៅទីវាល នៃកម្មវិធីវារីវប្បកម្ម របស់វិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី នាយកដ្ឋានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភ្នំពេញ កម្ពុជា ។

ស្នាដៃតែងនិពន្ធ
  • ចង់បានអី បានហ្នឹង : ឯកសាកពង្រឹងសមត្ថភាពគំនិតសម្រាប់មនុស្សគ្រប់គ្នា ចេញផ្សាយដោយមជ្ឈមណ្ឌលផាសុកភាពនៅកម្ពុជា ឆ្នាំ២០១៤ (ភាសារខ្មែរ) ។
  • សរីរាង្គក្នុងរាងកាយមនុស្ស : ឯកសារសម្រាប់សិក្សាពីរាងកាយមនុស្ស ចេញផ្សាយដោយ ក្រុមហ៊ុនគាង សេង ស៊ីមនអ៊ីនធើណេសិនណល ឆ្នាំ២០១៣ (ភាសារខ្មែរ) ។
  • សាកល្បងស្វែងយល់អំពីទឹក : ឯកសារសម្រាប់ស្វែងយល់ពីសារៈប្រយោជន៍របស់ទឹកលើរាងកាយមនុស្ស ចេញផ្សាយដោយ ក្រុមហ៊ុនគាង សេង ស៊ីមនអ៊ីនធើណេសិនណល ឆ្នាំ២០១២ (ភាសារខ្មែរ) ។
  • ប្រព័ន្ធរំលាយអាហារ : ឯកសារសម្រាប់សិក្សាពីសុខភាពប្រព័ន្ធរំលាយអាហារ ចេញផ្សាយដោយ ក្រុមហ៊ុនគាង សេង ស៊ីមនអ៊ីនធើណេសិនណល ឆ្នាំ២០១១ (ភាសារខ្មែរ) ។
  • វិនិយោគត្រឹមតែ ៣.០០០ដុល្លារអាមេរិច ផ្តល់ការងារដល់មនុស្ស ៣.០០០នាក់ : ខិតប័ណ្ណសម្រាប់ ជួយដល់ការការពារធនធានមច្ឆជាតិ ចេញផ្សាយដោយ អង្គការអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០០៦ (ភាសារខ្មែរ និងអង់គ្លេស) ។
  • ការកសាងភាពជាដៃគូជាមួយសហគមន៍មូលដ្ឋាន : ឯកសារសម្រាប់បង្រៀនសិក្ខាកាមស្តីពីភាពជាដៃគូ ចេញផ្សាយដោយ អង្គការអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០០៦ (ភាសារខ្មែរ) ។
  • ផលប៉ះពាល់នៃការគ្រប់គ្រងធនធានជលផលលើជីវភាពរស់នៅរបស់ប្រជានេសាទក្រីក្រ : ឯកសារសិក្សាស្រាវជ្រាវ ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០០៦ (ភាសារខ្មែរ និង អង់គ្លេស) ។
  • ការគ្រប់គ្រងការចាកចេញពីការប្រកបរបរនេសាទ និង ការអនុវត្ត៍វិធីសុវត្ថិភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ : ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០០៤ (ភាសារអង់គ្លេស) ។
  • ការនាំផលិតផលត្រីចេញ និងជីវភាពរស់នៅរបស់ប្រជានេសាទក្រីក្រ : ឯកសារស្រាវជ្រាវ ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៃរដ្ឋបាលជលផល ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០០៤ (ភាសារខ្មែរ និង អង់គ្លេស) ។
  • ការកែច្មៃផលិផលត្រី និងជីវភាពរស់នៅរបស់ប្រជានេសាទ : ឯកសារស្រាវជ្រាវ ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០០៤ (ភាសារខ្មែរ និង អង់គ្លេស) ។
  • ប្រភេទត្រីលម្អរដែលប្រជាជនកម្ពុជាពេញនិយម : ឯកសារស្រាវជ្រាវ ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នេសាទទឹកសាប នៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០០២ (ភាសារអង់គ្លេស) ។
  • ការវាយតម្លៃជំហ៊ានដំបូងអំពីយន្តការនៃការប្រើប្រាស់ឥណទានខ្នាតតូច ក្នុងការគ្រប់គ្រងធនធានធម្មជាតិ : និក្ខេបបទបញ្ចប់ថ្នាក់អនុបណ្ឌិត បោះពុម្ភដោយវិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី ឆ្នាំ២០០២​ ។
  • ផលប៉ះពាល់នៃការកសាងទំបន់វារីអគ្គីសនីយ៉ាលី នៅប្រទេសវៀតណាម :  ឯកសារស្រាវជ្រាវ ឆ្នាំ ២០០២ (ភាសារអង់គ្លេស)
  • ស្ត្រី និង វារីវប្បកម្មនៅកម្ពុជា :  ឯកសារស្រាវជ្រាវ ឆ្នាំ២០០២ (ភាសារអង់គ្លេស) ។
  • ការប្រមូលកូនត្រីម្ស៉ៅពីក្នុងស្រះ និង ហាប៉ា :  និក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាប័ត្រវិទ្សាសាស្ត្រជលផល ឆ្នាំ១៩៩៨ (ភាសារខ្មែរ) ។


លោក​ឧកញ៉ា​បណ្ឌិត គាង សេង ស្ថាបនិក​មជ្ឈម​ណ្ឌល​បង្កើន​ផាសុក​ភាព​នៅ​កម្ពុជា​ និង ជា​ប្រធាន​ស្ថាបនិក​ផាសុកភាព​នៅកម្ពុជា ​
អាន​បន្ត

លោក​សាស្រ្តាចារ្យ Prof P.I Peter ជា​ស្ថាបនិក​ក្រុមហ៊ុន​​ផលិត ទឹក ញ ទេព​ នៅ​ប្រទេសឥណ្ឌា (Noni Biotech Pvt Ltd)
អាន​បន្ត
ទំព័រហ្វេសប៊ុក
បណ្តាញសង្គម
ស្តាប់ការផ្សាយ​ផ្ទាល់របស់វិទ្យុផាសុកភាព FM 89.70 MHz
វីដេអូបង្ហាញពីដំណើរការផលិត ទឹក ញ ទេព
ទីតាំងចែកចាយ ទឹក ញ ទេព
ទឹក ញ ទេព មានលក់តែនៅមជ្ឈមណ្ឌលចែកចាយ ទឹក ញ ទេព ដែលមាន​អសយដ្ឋាននៅ អគារលេខ ៥៩៨ ផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាន រាជធានីភ្នំពេញ និង​នៅតាម​ទីតាំងចែកចាយ ជាង ២០០ កន្លែងប៉ុណ្ណោះ ក្រៅពីនេះមិនមែនជា ផលិតផល ទឹក ញ ទេព ទេ។
ស្តាប់ការផ្សាយឡើងវិញនៅក្នុងកម្មវិធីសុខភាព និងជីវិត ដែលបកស្រាយដោយ លោកបណ្ឌិត ណូនី