ទឹក​ ញ ទេញ (Divine Noni) និង​តុល្យភាព​សារធាតុ​ក្នុង​រាង​កាយ

ដោយ​លោក​បណ្ឌិត គាង សេង – បណ្ឌិត​ផាសុកភាព

​ជា​មួយ​នឹង​ការ​រស់​នៅ​​ក្នុង​សាកល​ភាវូ​ប​នីយ​កម្ម មនុស្ស​កើត​មាន​ជំ​ងឺ​ប្លែក​ៗ​ជា​ច្រើន​។ ការ​កើន​ឡើង​​ចំនួន​មនុស្ស​ពី ៥.៣០០​លាន នៅ​ទស្សវត្ត​ទី​៩០ ដល់ ៧.៥០០​លាន​នាក់​ នៅ​ឆ្នាំ​២០២០ ធ្វើ​ឲ្យ​​តម្រូវ​ការ​ផលិត​ផល​កើន​ឡើង​។ ជា​មួយ​នឹង​តម្រូវ​ការ​​កើន​ឡើង​ជា​ប្រ​ចាំ​ អ្នក​ផ្គត់​ផ្គង់​ចាំ​​បាច់​ត្រូវ​ប្រើ​ប្រាស់​សារធាតុ​គីមី ថ្នាំ​ពុល​ និង​សារធាតុ​អ័រម៉ូន​ដ៏​ទៃ​ ក្នុង​ការ​បង្កើត​ផលិត​ផល​របស់​ខ្លួន​សម្រាប់​បំពេញ​តម្រូវ​ការ​នេះ​។

នេះ​គឺ​ជា​មូល​ហេតុ​បឋម​ ដែល​ធ្វើ​ឲ្យ​អាហារ​ ទឹក និង​បរិយាកាស​ មាន​ស្តុក​នូវ​សារធាតុ​ពុល​ និង​បាត់​បង់​សារធាតុ​ ប្រូ​សឺ​រ៉ូ​នីន (proxeronine) ។​ នៅ​ពេល​ដែល​បរិមាណ​ប្រូ​សឺ​រ៉ូ​នីន​បាត់​បង់​ រាង​កាយ​មិន​មាន​លទ្ធ​ភាព​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ (immune system) និង​រក្សា​សុខ​ភាព​រាង​កាយទេ​។

នៅ​ពេល​ដែល​បរិមាណ​ប្រូសឺ​រ៉ូនីន​​ នៅ​ក្នុង​រាង​កាយ​ទាប​ កោសិកា​មិន​មាន​លទ្ធ​ភាព​ក្នុង​ការ​ដំណើរ​ការ​អ័រម៉ូន​ អង់​ស៊ីម​ សឺ​រ៉ូ​តូ​នីន​ សារធាតុ​ប្រឆាំង​ជាតិ​ពុល​វីតាមីន សារធាតយ​រ៉ែ​សកម្ម​ និង​សារធាតយ​ដ៏​ទៃៀត​ឡើយ​។ កត្តា​នេះ​ហើយ​ដែល​នាំ​ឲ្យ​មនុស្ស​ឈឺ​នូវ​ជំ​ងឺ​ដែល​គ្មាន​មេរោគ​បង្ក​ជា​ច្រើន​។ ដូច​នេះ​ដើម្បី​បង្កើន​សុខភាព​រាង​កាយ​ឲ្យ​ជៀស​ពី​ជំងឺ​រ៉ាំ​រ៉ៃ​ រាង​កាយ​ត្រូវ​ការ​សារធាតុ​ ប្រូ​សឺ​រ៉ូនីន​។

អ្នក​ប្រាជ្ញ​នៅ​ទូទាំង​​ពិភព​លោក​​បាន​ប្រើ​ប្រាស់​មធ្យោ​បាយ​ជា​ច្រើន ក្នុង​ការ​បង្កើន​បរិមាណ​ប្រូ​សឺ​រ៉ូនីន​ នៅ​ក្នុង​អាហារ​។​ នេះ​ដោយ​សារ​តែ​ ដើម្បី ដំណើរ​ការ​សរីរាង្គ​ផ្សេងៗ​ សារធាតុ​ចិញ្ចឹម​ក្នុង​រាង​កាយ​ និង​ការ​ស្រូប​យក​ប្រូ​តេអីុន​ ពី​អាហារ​ដោយ​ត្រូវ​ការ​សសារធាតុ​ សឺ​រ៉ូនីន​។ ដើម្បី​បាន​សឺ​រ៉ូ​នីន​ រាង​កាយ​ត្រូវ​ការ​​ប្រូសឺ​រ៉ូនីន។ នៅ​ពេល​ដែល​រាងកាយ​មាន​សារធាតុ​សឺរ៉ូនីន​​គ្រប់​គ្រាន់ ប្រព័ន្ធ​ការ​ពារ​រាងកាយ​នឹង​ដំណើរ​ការ​បាន​ល្អ​ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​សារធាតយ​ចិញ្ចឹម​ក្នុង​រាង​កាយ​ ហើយ​ថ្លើម​ក៏​អនុវត្ត​តួនាទី​​សម្អាត​ជាតិ​ពុល​បាន​ល្អ​ ដែល​ជួយ​ធ្វើ​ឲ្យ​រាង​កាយ​មាន​សុខភាព​ល្អ​ដែរ។

តាម​ការបញ្ជាក់​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​រាង​កាយ​ត្រូវ​ការ​សារធាតុ​ប្រូសឺ​រ៉ូនីន​​ចាំ​បាច់​ ហើយ​មិន​អាច​ខ្វះ​បាន​។ នៅ​ពេល​ដែល​បរិមាណ​ប្រូ​សឺ​រ៉ូនីន​​កាន់​តែ​ច្រើន​ សុខភាព​រាង​កាយ​គឺ​កាន់​តែ​ប្រសើរ​ឡើង​ដែរ។​ នៅ​ពេល​ដែល​បរិមាណ​ប្រូ​សឺរ៉ូនីន​មិន​គ្រប់​គ្រាន់​ រាង​កាយ​នឹង​ឈឺ​ ហើយ​មាន​អាការៈ​​ហេវ​ហត់​ អស់​កម្លាំង​ និង​ឈាន​ដល់​ការ​បាត់​បង់​ជីវិត​(ស្លាប់)។ ជា​មួយ​នឹង​ជីវិត​ដែល​រស់​នៅ​ក្នុង​សម័យ​ភាវូបនីយកម្ម​នេះ​ ជំងឺ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ដោយ​សារ​តែ​កង្វះ​ខាត​នូវ​​សារ​ធាតុ​​សឺរ៉ូនីន​ក្នុង​រាង​កាយ​។

ដោយ​សារ​តែ​មូល​​ហេតុ​ទាំង​នេះ​ ទើប​អ្នក​វិទ្យា​សាស្រ្ត​​ជាង​ ៤០​សាកល​​វិទ្យា​ល័យ​ បាន​បញ្ជាក់​ថា​ ទឹក ញ ទេព (Divine Noni) ​គឺ​ជា​ចំណី​កោសិកា​ ដែល​សម្បូរណ៍​ប្រូ​សឺ​រ៉ូនីន​ច្រើន​ជាង​គេ ហើយ​ជួយ​ក្នុង​ការ​ព្យា​បាល​ និង​ពង្រឹង​សមត្ថភាព​ គ្រប់​កោសិកា​នៅ​ក្នុង​​រាង​កាយ​ឲ្យ​ជា និង​​​​មាន​សុខភាព​ល្អ​ឡើង​វិញបាន​។

នៅ​ពេល​ដែល​ក្នុង​រាង​កាយ​អ្ន​ក​មាន​កម្រិត​សឺ​រ៉ូនីន​ធ្លាក់​ចុះ​ អ្នក​នឹង​ជួប​នូវ​អាការៈ​មួយ​ចំនួន​ដូចជា​ ហេវ​ហត់​ អស់​កម្លាំង​ ពិបាក​គេងលក់​ ស្បែក​ស្រអាប់​ ហឹង​ត្រចៀក​ វិល​មុខ​ ពិបាក​ដក​ដង្ហើម​ ខ្វះ​គ្រាប់​ឈាម​ក្រហម ជាតិ​ពុល​ក្នុង​រាង​កាយ​កើន​ឡើង ជាដើម​។ល។ អាការៈ​ទាំង​អស់​នេះ​​នឹង​បាត់​ ហើយ​តុល្យ​ភាព​សារធាតុ​​ក្នុង​​រាង​កាយ​ត្រូវ​បាន​ពង្រឹង​ក្រោយ​ពី​ការ​ទទួល​ទាន​ ទឹក ញ ទេព (Divine Noni)​

មាន​មនុស្ស​ជា​ច្រើន​លាន​នាក់ នៅ​ទូទាំង​​ពិភព​លោក​ បាន​ស​រសើរ​ថា ទឹក ញ ទេព (Divine Noni)​ ​ជា​ចំណី​កោសិកា​ដែល​អាទិទេព​ផ្តល់​ដល់​ភព​ផែន​ដី​ សម្រាប់​ជួយ​ជីវិត​​មនុស្ស​ឲ្យ​មាន​អាយុ​វែង និង​សុខភាព​ល្អ​។ មូល​ហេតុ​គឺ​ដោយ​សារ​តែ​ ទឹក ញ ទេព (Divine Noni) មានសារធាតុ​ សឺ​រ៉ូនីន សារធាតុ​វីតាមីន អាមីណូ​អាសីុដ និង​សារធាតុ​ផ្សេង​ៗ​រហូត​ដល់​ ២៧១​ប្រភេទ ដែល​ជួយ​ក្នុង​ការ​បង្កើន​ថាមពល និង​ពង្រឹង​សុខភាព​រាង​កាយ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ ទទួល​សារធាតុ​ចិញ្ចឹម​បាន​គ្រប់​គ្រាន់​ និង​ជួយ​ក្នុង​ការ​ពង្រឹង​​កោសិកា​ស្បែក​ សក់​ ឆ្អឹង និង​ស្មារតី​ឲ្យមាន​សុខភាព​ល្អ​។

ទឹក ញ ទេព (Divine Noni)​​ ជា​ផលិត​ធម្ម​ជាតិ​​ គ្មាន​សារធាតុ​គីមី សារ​ធាតុ​ពុល និង​សារ​ធាតុ​អសកម្ម​ របស់​ប្រ​ទេស​ ឥណ្ឌា មាន​ចំណុះ​ ៨០០ម.ល ច្រក​ក្នុង​ដប​ពណ៌​បៃតង គម្រប​ពណ៌​ក្រហម ដាក់​ក្នុង​ប្រអប់​ពណ៌​មាស ទទួល​បាន​វិញ្ញាបនបត្រ​កំពូលៗ​របស់​ពិភព​លោក​ចំនួន​ ១៩ រួម​មាន ISO9001-2008, GMP, HACCP, IFANCA, World Organic​ ISO 9001-2008, GMP, HACCP, IFANCA, World Organic និង​វិញ្ញា​បណ្ណបត្រ​ដទៃ​ច្រើន​ទៀត។​

របៀបទទួលទាន ទឹក ញ ទេព (Divine Noni)  

  • ៥ម.ល មុន​អាហារ​ពេល​ព្រឹក ៥ម.ល មុន​អាហារ​ពេល​ល្ងាច ៥ម.ល ​រៀប​ចូល​ដំណេក               សម្រាប់រយៈពេល ៣ថ្ងៃ
  • ១០ម.ល មុនអាហារពេលព្រឹក ១០ម.ល មុនអាហារពេលល្ងាច ១០ម.ល រៀបចូលដំណេក       សម្រាប់រយៈពេល ៣ថ្ងៃ
  • ១៥ម.ល មុនអាហារពេលព្រឹក ១៥ម.ល មុនអាហារពេលល្ងាច ១៥ម.ល រៀបចូលដំណេក       សម្រាប់រយៈពេល ៨ខែ

 

 

 


លោក​ឧកញ៉ា​បណ្ឌិត គាង សេង ស្ថាបនិក​មជ្ឈម​ណ្ឌល​បង្កើន​ផាសុក​ភាព​នៅ​កម្ពុជា​ និង ជា​ប្រធាន​ស្ថាបនិក​ផាសុកភាព​នៅកម្ពុជា ​
អាន​បន្ត

លោក​សាស្រ្តាចារ្យ Prof P.I Peter ជា​ស្ថាបនិក​ក្រុមហ៊ុន​​ផលិត ទឹក ញ ទេព​ នៅ​ប្រទេសឥណ្ឌា (Noni Biotech Pvt Ltd)
អាន​បន្ត
ទំព័រហ្វេសប៊ុក
បណ្តាញសង្គម
ស្តាប់ការផ្សាយ​ផ្ទាល់របស់វិទ្យុផាសុកភាព FM 89.70 MHz
វីដេអូបង្ហាញពីដំណើរការផលិត ទឹក ញ ទេព
ទីតាំងចែកចាយ ទឹក ញ ទេព
ទឹក ញ ទេព មានលក់តែនៅមជ្ឈមណ្ឌលចែកចាយ ទឹក ញ ទេព ដែលមាន​អសយដ្ឋាននៅ អគារលេខ ៥៩៨ ផ្លូវលេខ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាន រាជធានីភ្នំពេញ និង​នៅតាម​ទីតាំងចែកចាយ ជាង ២០០ កន្លែងប៉ុណ្ណោះ ក្រៅពីនេះមិនមែនជា ផលិតផល ទឹក ញ ទេព ទេ។
ស្តាប់ការផ្សាយឡើងវិញនៅក្នុងកម្មវិធីសុខភាព និងជីវិត ដែលបកស្រាយដោយ លោកបណ្ឌិត ណូនី